គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានផ្តល់ជែលលាងដៃ ដល់ ការិយាល័យច្រក ចេញ-ចូល សណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំង៧ ចំនួន ១៤៦ កេស ស្មើនិង ២,៣៣៦ ដប ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានផ្តល់ជែលលាងដៃ ដល់ ការិយាល័យច្រក ចេញ-ចូល សណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំង៧ ចំនួន ១៤៦ កេស ស្មើនិង ២,៣៣៦ ដប ។

នៅវេលាម៉ោង ៩ៈ០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញសំណេះសំណាល និងបានផ្តល់ជែលលាងដៃ ដល់ ការិយាល័យច្រក ចេញ-ចូល តែមួយ សណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ទាំង៧ ចំនួន ១៤៦ កេស ស្មើនិង ២,៣៣៦ ដប ។ ក្នុងឱកាសនេះដែរ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងដែរថា ថ្មីៗនេះនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ យើងកំពង់មានការរីករាលដាលនូវជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទ អូមីក្រុង (Omicron) តាមបណ្តាសង្កាត់មួយចំនួន ទាំងករណីនាំចូល ទាំងឆ្លងចូលក្នុងសហគមន៍ ដូច្នេះសូមកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ទាំង៧ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវវិធានសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ អោយបានទូលំទូលាយ ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ទន្ទឹមនឹងនេះ លោកប្រធានកិត្តិយស បានបន្តទៀតដែរថា ជែលលាងដៃ ដែលប្រគល់ជូនសង្កាត់ទាំង៧ នាថ្ងៃនេះ សូមសង្កាត់ទាំង៧ យកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ ក្នុងការផ្តល់ជែលនេះដែរ ក្នុងមួយសង្កត់ទទួលបាន ២០ កេស ការិយាល័យច្រក ចេញ-ចូល តែមួយ ២ កេស និង សណ្តាប់ធ្នាប់ខណ្ឌ ៤ កេស សរុប ១៤៦ កេស ស្មើនិង ២,៣៣៦ ដប ។
Previous Post Next Post