គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកកែវ ដួង អធិការរងទទួលផែនគ្រឿងញៀននៅក្រុងប៉ោយប៉ែត បានបញ្ជាក់យ៉ាងច្បាស់ថា បែកធ្លាយ សម្លេងសន្ទនា ជាមួយនឹង ឈ្មោះចាន់ពៅ ហៅ ពៅ ហ៊ុប ជាជំនាញសមត្ថកិច្ច ដើម្បីឈានទៅចាប់ មេខ្លោងជួញដូរគ្រឿងញៀនជាជនជាតិថៃប្រុសស្រី៦នាក់ និង គ្រឿងញៀន ៤ ម៉ឺនគ្រាប់!!

ក្រុងប៉ោយប៉ែត គណនីអាខោន ហ្វេសប៊ុក FB. ដែលមានឈ្មោះថា  Na Det បានបង្ហោះ សារនៅវេលាម៉ោងជាង៧យប់ នៅថ្ងៃទី ២១ខែមេសាឆ្នាំ២០២៥  បើយោង តាមការបង្ហោះ និងការសរសេរពាក្យពេចន៍ភ្ជាប់ ដែលមានខ្លឹមសារ ទាំងស្រុងថា: សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុង ប៉ោយប៉ែត កែវ ដួល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូក កន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿងញៀន ! សូមបងប្អូន ជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្រ្តី ប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!

បើយោង តាមការបង្ហោះ ខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចស្នើសុំបំភ្លឺបន្ថែមពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Na Detបានទេ ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើង បានធ្វើការទាក់ទងទៅកាន់លោក កែវដួង អធិការរងទទួលផែនគ្រឿងញៀននៅក្រុងប៉ោយប៉ែតតាមរយៈTelegram លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការសន្ទនានេះបានប្រើវិធីសាស្រ្តទាំងកំណាព្យ កាបឃ្លោកជាមួយឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាជំនាញសមត្ថកិច្ចគ្រឿងញៀន  ឈានទៅចាប់មេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃប្រុសស្រី ៦នាក់និងគ្រឿងញៀន ៤ម៉ឺនគ្រាប់។

លោកកែវដួង បានលើកឡើងទៀតថា មេខ្លោងជួញដូរគ្រឿងញៀនជាជនជាតិថៃ ៦នាក់បានបញ្ជូនទៅតុលាការហើយសព្វថ្ងៃនេះគឺនៅក្នុងគុក។

លោកកែវដួង បានលើកឡើងទៀតថាឮសូរ ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជួញដូរគ្រឿងញៀន លក់ទៅអោយម៉េងហួរទៅចែកចាយបន្ត ក៏បានដាក់កម្លាំងស៊ើប ឈានទៅដល់ឃាត់ខ្លួនបញ្ជូនទៅតុលាការ  សព្វថ្ងៃគឺនៅក្នុងគុក។

លោកកែវដួង បានបន្តលើកឡើងទៀតថាបែកធ្លាយសម្លេងនេះ ដោយសារបងប្អូនសាច់ញាតិឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ខឹងលោកចាប់ដាក់គុក ក៍យកទូរសព្ទ័ទៅឆែក បង្ហោះ ពេលដែលកំពុងសន្ទនាឈានទៅចាប់មេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃ៦នាក់និងគ្រឿងញៀន៤ម៉ឺនគ្រាប់។

លោកកែវដួង បានលើកឡើងទៀតថាគេចង់ធ្វើបាបគាត់ មានតែទេវតា នឹងសច្ចធម៌ទេ ដែលដឹងរឿងនេះ ឥឡូវនេះរៀបចំដាក់ពាក្យប្ដឹងទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា។

Previous Post Next Post