ក្រុងប៉ោយប៉ែត=បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់កាបូបលុយ ខ្សែករ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ ចេញល្បាត ទ្រោលសភាពការណ៍ ស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ធ្លាប់ចេញឆក់ ចំនួន០៦ដង។ ២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ ចំនួន០៤ដង និង ៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង។
ជនសង្ស័យទាំង៣នាក់ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តប ជ។