(រាជធានីភ្នំពេញ)នារសៀលថ្ងៃទី ១៩. ០១. ២២ វេលាម៉ោង១៤:៣០នាទី
រដ្ឋបាលខណ្ឌបឹងកេងកង លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋសង្កាត់បឹងកេងកងទី១ ចំនួន ០៣គ្រួសារ។ ដោយអំណោយក្នុង ០១គ្រួសារ រួមមាន ៖
-អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ទឹកស៊ីអ៊ីវ ០១យួរ
-ជែល ០២ដប
-ម៉ាស់ ០១ប្រអប់
ក្នុងនោះដែរ បន្ទាប់ពីចុះសួរសុខទុក្ខ លោកជំទាវ និងក្រុមការងារ បានចុះសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង នៅមណ្ឌលវត្តលង្កាព្រះកុសុមារ៉ាម។