គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាវាយសី (Badminton) និងថវិកាគាំទ្រ លើកទឹកចិត្តជូនដល់ក្លឹបកីឡាវាយសីរបស់ខេត្តព្រៃវែង ដែលបានធ្វើឡើងនៅមុខអគាររដ្ឋបាលសាលាខេត្តព្រៃវែង។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាវាយសី (Badminton) និងថវិកាគាំទ្រ លើកទឹកចិត្តជូនដល់ក្លឹបកីឡាវាយសីរបស់ខេត្តព្រៃវែង ដែលបានធ្វើឡើងនៅមុខអគាររដ្ឋបាលសាលាខេត្តព្រៃវែង។

(ខេត្តព្រៃវែង)នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាវាយសី (Badminton) និងថវិកាគាំទ្រ លើកទឹកចិត្តជូនដល់ក្លឹបកីឡាវាយសីរបស់ខេត្តព្រៃវែង ដែលបានធ្វើឡើងនៅមុខអគាររដ្ឋបាលសាលាខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមបញ្ជាក់ថា ការគាំទ្រ និងឧបត្ថម្ភនូវសម្ភារហ្វឹកហាត់កីឡាវាយសីជាបន្ដបន្ទាប់នេះ គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួលក្នុងការហ្វឹកហាត់របស់ក្រុមកីឡាវាយសីវ័យក្មេងរបស់យើង អោយក្លាយជាធនធានក្នុងការអភិវឌ្ឍន៍វិស័យកីឡាវាយសីខេត្តព្រៃវែង កាន់តែរីកចម្រើនឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងសមត្ថភាពក្នុងការចូលរួមប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅទីលានវាយសី សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ខាងមុខផងដែរ។ ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត ជូនពរប្អូនៗ ទទួលបានជ័យលាភីដូចបំណងប្រាថ្នា ដើម្បីលើកស្ទួយវិស័យកីឡានៅក្នុងខេត្តយើង ពិសេស ចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ និងសូមចៀសផុតពីជំងឺកូវីដ-១៩។
Previous Post Next Post