គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កម្លាំងចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ចុះអប់រំណែនាំដល់ក្រុមហ៊ុនដឹកដីដែលមានរណ្តៅដីតាមផ្លូវជាតិលេខ៥៩ បានចំនួន០២ក្រុមហ៊ុននិងអោយធ្វើកិច្ចសន្យា

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

កម្លាំងចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ចុះអប់រំណែនាំដល់ក្រុមហ៊ុនដឹកដីដែលមានរណ្តៅដីតាមផ្លូវជាតិលេខ៥៩ បានចំនួន០២ក្រុមហ៊ុននិងអោយធ្វើកិច្ចសន្យា

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះដោយមានការណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា ឋានៈអធិការរងផែនការងារចរាចរណ៍នៃអធិការដ្ឋា នគរបាល ក្រុងប៉ោយប៉ែតនឹងលោកវីរសេនីយត្រី បោន ភក្ត្រា ឋានៈនាយផ្នែកនឹងនាយរងផ្នែកនិងកម្លាំងក្នុងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ចុះអប់រំណែនាំដល់ក្រុមហ៊ុនដឹកដីដែលមានរណ្តៅដីតាមផ្លូវជាតិលេខ៥៩ បានចំនួន០២ក្រុមហ៊ុននិងអោយធ្វើកិច្ចសន្យាដូចខាងក្រោម៖ សម្រាប់រថយន្តដឹក​ដីទាំងអស់ត្រូវ​តែ​ដឹក​តាម​ចំណុះ កុំ​ដាក់​រហូតដល់​ពេញ​ហូរហៀរ ជ្រុះ​តាមផ្លូវ​ លើទ្រុងរថយន្តទាំងអស់ ក៏ត្រូវ​បិទបាំង​តង់​កៅស៊ូ​អោយបានត្រឹមត្រូវ ការពារ​កុំ​ឲ្យ​ដី ធ្លាក់​នៅពេល​ដឹកជញ្ជូន​តាមផ្លូវ​ ម្យ៉ាងវិញទៀត មុនពេល​រថយន្តចេញពី​រណ្តៅ​ដី ក៏ត្រូវ​តែ​បាញ់​ទឹក ​លាង​កង់ឡាន​ឲ្យស្អាតជៀសវាងជាប់ភក់ ប្រលាក់លើផ្លូវ។ អ្នកបើកបរទាំងអស់ ត្រូវគិតគូរ​ពី​សុវត្ថិភាពខ្លួនឯងនិងអ្នកដ៏ទៃ បើកបរ​ដោយគោរព​ច្បាប់ចរាចរណ៍ ដោយ​កុំ​បើកបរ​លឿនៗ​ពេក សូមអ្នក​បើកបរ​រថយន្តដឹកដីទាំងឡាយ គិតពី​ផលប្រយោជន៍​សង្គមជាតិ និង​អ្នកដទៃ ឲ្យបានច្រើន​ជាង​គិតតែ​ពី​ផលប្រយោជន៍​​ផ្ទាល់ខ្លួ​ន។
Previous Post Next Post