គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ព្រៃវែង ៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន គិតពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨/០១/២០២២ ដូចខាងក្រោម: ១/ ស្រុកពារាំង បង្រ្កាបបាន ២ករណី ( ករណីជួញដូរ ១ករណី,ករណីប្រើប្រាស់ ១ករណី ) ។ ២/ ស្រុកសុីធរកណ្តាល បង្ក្រាបបាន ០១ ករណី ( អនុវត្តតាមដីកា ) ។ ៣/ ស្រុកពាមជរ បង្រ្កាបបាន ០១ ករណី ( អនុវត្តតាមដីកា ) ។ ៤/ ស្រុកកញ្ច្រៀច បង្រ្កាបបាន ០២ ករណី ( ករណីជួញដូរ ០១ និងករណីប្រើប្រាស់ ០១ ) ។ ៥/ ស្រុកស្វាយអន្ទរ បង្រ្កាបបាន ១ ករណី ( ករណី ជួញដូរ ) ។ + សរុបបង្រ្កាបបាន ៧ ករណី ( អនុវត្តតាមដីកា ២ករណី,ជួញដូរ ៣ ករណី,ប្រើប្រាស់ ២ករណី ) ។ + ឃាត់ខ្លួនមុខសញ្ញារួមបានចំនួន ១២នាក់,ស្រី ០០នាក់ ( មុខសញ្ញាជួញដូរទាំង ៥នាក់ ,មុខសញ្ញាប្រើប្រាស់ ៧នាក់) + សំភារៈ និងវត្ថុតាងដកហូតបានរួមមាន : ម្សៅក្រាមពណ៌.ស ថ្លា ( ថ្នាំញៀន )ចំនួន ៧ កញ្ចប់ ( តូច ៥, ធំល្មម ២), ( ទម្ងន់សរុប ៧,៨៦ ក្រាម ) ,ទូរសព្ទ័ដៃចំនួន ៦គ្រឿង,ម៉ូតូ៣គ្រឿង, ព្រមទាំងសម្ភារ:វេចខ្ចប់ និងជក់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធី ។
Previous Post Next Post