គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌ ដើម្បីផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌ ដើម្បីផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌដង្កោ ក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាពិសេសអំឡុងពេលបុណ្យឆ្លងឆ្នាំសាកល ព្រមទាំងបានចែកជូនលិខិតសរសើរ និងថវិកាលើកទឹកចិត្តឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ដែលចូលរួមអនុវត្តគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាពមានលទ្ធផលល្អ សម្រាប់ឆ្នាំ២០២០ កន្លងមក។ សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ តំណាងបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាង​យោធ​ភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង១២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១២។
Previous Post Next Post