គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សមាជិក សមាជិកាបក្ស នៅទីស្នាក់ការគណបក្សសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សមាជិក សមាជិកាបក្ស នៅទីស្នាក់ការគណបក្សសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

(រាជធានីភ្នំពេញ) នៅវេលាម៉ោង ១៥ៈ០០ នាទីរសៀល ថ្ងៃ ពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល សមាជិក សមាជិកាបក្ស នៅទីស្នាក់ការគណបក្សសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ ក្នុងពិធីសំណេះ សំណាល សមាជិកបក្ស នេះដែរក៍មានការចូលរួមពី ប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ។ ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមានមតិស្វាគមន៍ និង សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ពេជ្រ កែវមុនី ប្រធានគណបក្សប្រជាជនខណ្ឌមានជ័យ ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែល បានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកយកប្រធានបទ វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព របស់ប្រទេសកម្ពុជា ដែលកំពង់ទទួល បាននាពេលបច្ចុប្បន្ន និង សមិទ្ធិផលជាច្រើន ដែលបានមកពីការ ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះអាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមមក ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណះ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាឆ្នាំ ២០២២ ខាងមុខនេះ ដោយពង្រឹងសមាជិកបក្សចាស់ និង ពង្រីកសមាជិកបក្សថ្មីតាមផែនការ ។ ជាមួយគ្នានេះដែរសមាជិក សមាជិកាបក្ស សាខាបក្សភូមិទាំងអស់ សូមប្តេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូតតទៅ ។ និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និងការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជា ។ ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បានឧបត្ថម្ភថវិកា លើកទឹកចិត្ត ដល់ប្រធានសាខាបក្សភូមិទាំង ១១ភូមិ ក្នុង១ភូមិ ទទួលបាន ១០ម៉ឺនរៀល ឩបត្ថម្ភដល់ យុវជនសង្កាត់បឹងទំពន់ទី ១ ចំនួន ១១នាក់ ក្នុង១នាក់ ៥ម៉ឺនរៀល និង ប្រធានបក្សសង្កាត់ ១លានរៀល ក្នុងការប្រើប្រាស់ក្នុងគណបក្ស សង្កាត់ផងដែរ៕
Previous Post Next Post