ស
(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីចែកជែលលាងដៃសម្អាតមេរោគ ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រឹះស្ថានសិក្សាសាធាណៈចំនួន ១០សាលា នៅក្នុងមូលដ្ឋានខណ្ឌចំការមន សម្រាប់ចែកជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្រោមអធិបតីភាពលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីប្រធានអនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ និងលោកគ្រូ-អ្នកគ្រូនាយកគ្រឹះស្ថានសិក្សាសាធាណៈ។
ជែលលាងដៃសម្អាតមេរោគ ដែលចែកជូនសរុប ៦៤៨កេស ក្នុងនោះរួមមានៈ
-វិទ្យាល័យទួលទំពូង បានចំនួន ១៥៦កេស
-វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដេីមថ្កូវ បានចំនួន ១៧៥កេស
-វិទ្យាល័យបឹងត្របែក បានចំនួន ៤៧កេស
-អនុវិទ្យាល័យសុធារស បានចំនួន ១១កេស
-សាលាបឋមសិក្សាវត្តទួលទំពូង បានចំនួន ៥១កេស
-សាលាបឋមសិក្សាបឹងត្របែកខាងត្បូង បានចំនួន ៥៩កេស
-សាលាបឋមសិក្សាបឹងត្របែកខាងកេីត បានចំនួន ៦០កេស
-សាលាបឋមសិក្សាសុធារស បានចំនួន ៣០កេស
-សាលាបឋមសិក្សាទួលទំពូងទី២ បានចំនួន ៥២កេស
-សាលាមត្តេយ្យភូមិ៥ បានចំនួន ០៧កេស