គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវជាតិលេខ២ មុខសាលាACEសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវជាតិលេខ២ មុខសាលាACEសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

(រាជធានីភ្នំពេញ)នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃ​ ច័ន្ទ ០១រោច ខែ​ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ​ ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ មុខសាលា ACEសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដែលមានកម្លាំងចូលរួមសរុប​​ ៤៦ នាក់ ។ - អធិការនគរបាលខណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ - លោក វរសេនីយ៍ទោ ជឹម សុភក្ត្រ័ អធិការរង ចំនួន​ ២៨ នាក់ ។ - លោក អនុសេនីយ៍ឯក ក្រង សុវុទ្ធ នាយរងគ្រប់គ្រងអាវុធជាតិផ្ទុះ - កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន​ ១០នាក់ ។ - កម្លាំងកងរាជអាវុធហ្ថដឹកនាំដោយ លោកវរសេនីយ៍ត្រី យុទ្ធ នី ចំនួន ០៨ នាក់។ ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖ - បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៤៤ គ្រឿង​​ ។ - ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២៥ គ្រឿង​ ​​ ។ - រថយន្ត​ឆ្លងកាត់ចំនួន ១៩ គ្រឿង ។ - ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ ចំនួន ០ គ្រឿង ។ - អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ០ ។ - សារធាតុញៀនឆ្លងកាត់​ ចំនួន ០ ។ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ។
Previous Post Next Post