គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៥៥គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៥៥គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

(រាជធានីភ្នំពេញ)នាព្រឹកថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោកស្រី សុិន រតនា អនុប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង ប្រធាននិងអភិវឌ្ឍន៍ខណ្ឌ និងក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៥៥គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ *អំណោយរួមមាន៖ -អង្ករ ២៥គីឡូ -មី ចំនួន ១០កញ្ចប់ -អំបិលមួយកញ្ចប់ -ជែល១ដប -ត្រីខ ចំនួន០៤កំប៉ុង -តែចំនួន០១កញ្ចប់ -ភួយចំនួនមួយ សូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ" ។
Previous Post Next Post