ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៩ នៅទីក្រុងបាងកកចេញផ្សាយ ថ្ងៃទី
MoINFO APP
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៩ នៅទីក្រុងបាងកក ប្រទេសថៃ។
អាស៊ាន និងសាធារណរដ្ឋកូរ៉េបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម និងការវិនិយោគ សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសចាប់ផ្តើមថ្មី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សុខាភិបាល ការអប់រំ វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងបរិស្ថាន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។