គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

 

ក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការស្ថានីវិទ្យុ និងទូរទស្សបាយ័ន បានដឹកនាំក្រុមវេជ្ជៈសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជម្ងឺដោយមិនគិតថ្លៃ ដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ និងកុមារា កុមារី ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ប្រមាណ ២២៤៩នាក់ ។

លោកជំទាវ អគ្គនាយិការ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយក ថវិកា រទះជនពិការ ឃីតសម្រាប់ចាស់ៗជរា និងកាតាប នំ សម្ភារៈសិក្សា សម្រាប់សិស្សានុសិស្ស កុមារា កុមារី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូន ប្រជាពលរដ្ឋជួបការខ្វះខាត់ ជនពិការ ចាស់ជរា និងកុមារាកុមារី ដែលបានអញ្ជើញមកពិនិត្យព្យាបាលដោយមិនគិតថ្លៃ នាពេលនោះផងដែរ ។

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គនាយិការ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ហើយ ឯកឧត្តម ក៏បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ។ ផ្សាយ៖ កន ចំណាន 


Previous Post Next Post