ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្ត និងជំរុញឱ្យមានចលនាបរិច្ចាគឈាម ឱ្យកាន់តែផុសផុលបន្ថែមទៀតចេញផ្សាយ ថ្ងៃទី
MoINFO APP
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ាលោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។
ក្នុងមតិស្វាគមន៍ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាម និងសម្ពាធអគារសិក្សា នាឱកាសនេះ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចូលរួមកសាងសហគមន៍មួយប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។
នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយឯកឧត្តមជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទា