#លោកឧត្តមសេនីយ៍ស្នងការ សូមថ្លែងអំណរអរគុណដល់ កម្លាំងនគរបាលជាតិ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិធី "ប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន" ទទួលបានសុខសុវត្ថិភាព១០០%
#ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នគរបាលខេត្ត បានអញ្ជើញ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធី "ប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន" នៅសាលប្រជុំជាន់ទី២ រដ្ឋបាលសាលាខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងប្រមុខថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ នៅតាម ទីប្រជុំជន ផ្លូវប្រសព្វ ពាក់ព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ទទួលបានសន្តិសុខ សុខសវត្ថិភាព១០០ ។លោកឧត្តមសេនីយ៍ស្នងការ សូមពរដល់កងកម្លាំងនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធ ទទួលបាន នូវពុទ្ធពរទាំងឡាយ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើង និងជៀសផុតពីជំងឺទាំងឡាយ 😍🌹🙏🙏🙏
អត្ថបទ និងរូបភាពដោយ ការិយាល័យផ្សព្វផ្សាយអប់រំ