ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្របែក...
ព្រៃវែង៖ នាព្រឹកថ្ងៃសុក ៨រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម ចាន់រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងគណរដ្ឋបាលខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តមប៉ែនកុសល តំណាងឲ្យសម្ដេចក្រឡាហោមសខេង។បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុកកំពង់ត្របែក ។ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត-ស្រុក អភិបាល អភិបាលរងខេត្ត-ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្របែកចំនួន ២រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច មានដូចខាងក្រោម ៖
១-លោក មឿន សាម៉ូន ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្របែក។
២-លោកមុំរចនាវាសនាជាតិ ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្របែក។
ក្រោយពីបានស្តាប់មតិប្តេជ្ញាចិត្ត របស់លោកអភិបាលរងស្រុកកំពង់ត្របែកថ្មីទាំងពីរូប ដែលត្រូវប្រកាសចូលកាន់តំណែង ក្នុងឱកាសនោះ ឯកឧត្តម ចាន់រ៉ាន់អភិបាលរងខេត្ត បានមានប្រសាសន៍អបអរសាទរចំពោះលោក មឿន សាម៉ូននិងលោក មុំរចនា វាសនាជាតិដែលត្រូវតែងតាំងជាអភិបាលរងស្រុកកំពង់ត្របែក។ ឯកឧត្តមអភិបាលរងខេត្ត បានគូសរំលេចនូវសមិទ្ធផលថ្មីៗសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ ១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មុតនូវបូរណភាពទឹកដី ។
ជាចុងក្រោយ ឯកឧត្តម ចាន់រ៉ាន់អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក៏បានណែនាំដល់លោកអភិបាលរង ចំនួន២រូបដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត៕