ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបង្កប់ក្រោមផ្លាក(អ៊ីនធឺណេត)ពីកន្លែងនៅក្នុងក្រុងតាខ្មៅ ទំនងជាឆ្នាំងបាយ លោក យី វណ្ណាដា អធិការក្រុងតាខ្មៅ បានមិនបង្ក្រាប???
ខេត្តកណ្ដាល:ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបង្កប់ក្រោផ្លាក(អ៊ីនធឺណេត)ពីកន្លែងក្នុងក្រុងតាខ្មៅ ដាក់លុយក្នុង account ទូរសព្ទ័ កំពុងពេញនិយមគ្រប់ស្រទាប់ យុវវ័យទីតាំងទី១បណ្តោយផ្លូវលេខ២១ ចូលតាមផ្លូវ១០៩តាមហាងលក់ទូរសព្ឌ/ទីតាំងទី២ ចូលតាមពេទ្យធ្មេញ ផ្សារោងចក្រ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បែរជាលោក យី វណ្ណាដា អធិការក្រុងតាខ្មៅ មិនធ្វើការបង្ក្រាបទំនងជាឆ្នាំងបាយហើយមើលទៅ។ប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន {ព្រុំសុជា ហតញ៉ូស៍}ឲ្យដឹងថាមានទីតាំងបង្កប់លេងល្បែងស៊ី សងណេតអនឡាញដាក់លុយក្នុងអាខោនទូរសព្ឌដៃកំពុងពេញនិយម នេះ ធ្លាប់មានសារព័ត៌មានជាច្រើនអង្គភាពចុះផ្តិតយករូបភាព ធ្វើការចុះផ្សាយកន្លងមក រួចហើយ ភ្លាមៗនោះ លោក យី វណ្ណាដា អធិការក្រុងតាខ្មៅ ក៏ធ្លាប់បានបញ្ជា ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ ចុះទៅធ្វើកិច្ចសន្យាហើយក៏ផ្អាកទីតាំងកន្លែងនោះដែរ។ស្រាប់តែនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រុងតាខ្មៅ តេមកអង្គភាពសារព័ត៌មាន(ព្រុំសុជាហតញ៉ូស៍)យើងខ្ញុំតាមប្រព័ន្ធទូរសព្ទ័ថា ទីតាំងពីរកន្លែងហ្នឹងបើកលេងវិញហើយ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅជជែកគ្នាថា ទំនងលោក យី វណ្ណាដា អធិការក្រុងតាខ្មៅ ត្រូវដងត្រូវផ្លែ ជាមួយមេបនល្បែងនិងអស់ហើយបានមិនធ្វើការបង្ក្រាប។
ហើយប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រុងតាខ្មៅ បានសំណូមពរឲ្យអង្គភាពសារព័ត៌មានព្រុំសុជាហត់ញ៉ូស៍យើងខ្ញុំ ចុះផ្សាយ ឱ្យថ្នាក់ដឹកនាំខេត្តកណ្ដាល
បានដឹង ពីព្រោះថាទីតាំងល្បែងស៊ីសងពីរកន្លែងនេះ ជាដើមចមបង្កឲ្យកើតមានបទល្មើសផ្សេងៗដូចជាចោលឆក់ចោរប្លន់គាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់។
កន្លងមកប្រមុខរាជរដ្ឋាភិបាលបានបង្កាប់ការចេញលិខិតមាសមួយសន្លឹកផ្ដល់ជូននិងចាត់តាំងឯកឧត្ដម សន្តិបណ្ឌិត សុខ ផលរដ្ឋាលេខាធិការក្រសួងមហាផ្ទៃនិងក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេស
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រុងតាខ្មៅ សុំសំណូមពរទៅដល់ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការខេត្តកណ្ដាល ដឹកនាំកម្លាំងជំនាញធ្វើការស៊ើបអង្កេតចុះបង្ក្រាបផងទាន។
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។