គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងឃុំត្រពាំងសាប ស្រុកបាទី សមត្ថកិច្ចមិនហ៊ានបង្ក្រាប???

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងឃុំត្រពាំងសាប ស្រុកបាទី សមត្ថកិច្ចមិនហ៊ានបង្ក្រាប???

 ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងឃុំត្រពាំងសាប ស្រុកបាទី  សមត្ថកិច្ចមិនហ៊ានបង្ក្រាប???

ខេត្តតាកែវ ៖មហាជនបានសំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអន២កន្លែង នៅក្នុង ភូមិពូនភ្នំ និង ភូមិចក  ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កំពុងតែលួចលាក់បង្កប់លេងល្បែងស៊ីសង មាន់ជល់តាមអនឡញ ខណះពេលដែលអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី   បានលើកឡើងថា មូលហេតុ ដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យអាជ្ញាធរនិងសមត្ថកិច្វស្រុក បាទី មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕

អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



Previous Post Next Post