បនល្បែង ជល់មាន់តាមអនឡាញ នៅ ក្នុង ឃុំទ្រា ស្រុកសំរោង ដំណើរការប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងដាក់ការសង្ស័យថា ជា ឆ្នាំងបាយ អាផ្ញាធសមត្ថកិច្ចមូលដ្ឋាន???
ខេត្តតាកែវ ៖ បនល្បែងជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេ ស្ថិតនៅក្នុង ភូមិសំបួ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ កំពុង បើកដំណើរការបែរជា លោក ភីឆុន អធិការស្រុកសំរោង បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជនរស់នៅក្នុងស្រុកសំរោងបានលើកឡើងថា មូលហេតុដែលលោក ភីឆុន អធិការស្រុកសំរោង បានរក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតសោធន៌នោះ? សង្ស័យលោកអធិការអាចនិងត្រូវថ្នាំសណ្តំ ឬបនល្បែងល្បែងខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកអធិការទៀតផង ទើបបានជាលោកអធិការរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវដែលតែងតែ ធ្វើការបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងខេត្តតាកែវ នាពេលកន្លងមកនេះ តើគាត់ហ៊ានបញ្ចេញកណ្តាប់ដៃដែក ដើម្បីបង្ក្រាបបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើនេះ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលឬទេ?។