មេគយខេត្តព្រៃវែងលោក មួង ដារ៉ាកាន់តំណែងដុះស្លែ ល្បីល្បាញខាងពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ ?
11/10/2022តាមការបង្ហើបពីមន្ត្រីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។
ទោះបីរឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងតែម្ដង។
ហេតុនេះហើយ ទើបលោក មួង ដារ៉ា បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងដោយសារតែអាងមានខ្នងបង្អែកយ៉ាងរឹងមាំ។
ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន ក៏មានការឃុបឃិតពីសំណាក់លោក មួង ដារ៉ា ផងដែរ។
តាមការលើកឡើងរបស់ក្រុមឈ្មួញ ពីក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង តាមផ្លូវជាតិលេខ១ ឃុំព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែងបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធនាំចូលរួចហើយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក មួង ដារ៉ា ផងដែរ។
ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឆ្លងកាត់ខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១ ចូលទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំរបស់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ដែលកំពុងល្បីខ្លាំងខាងពុករលួយ។
ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះអំពើពុករលួយរបស់លោក មួង ដារ៉ា ។