គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
Update៖អ្នកលក់ដើមចាន់គីរីធំៗ នៅតាមក្រវ៉ាត់ព្រំដែនកោះស្កូ ឱ្យឈ្មួញវៀតណាម គឺទាហានម្នាក់រួមនិងនគរបាល២នាក់!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

Update៖អ្នកលក់ដើមចាន់គីរីធំៗ នៅតាមក្រវ៉ាត់ព្រំដែនកោះស្កូ ឱ្យឈ្មួញវៀតណាម គឺទាហានម្នាក់រួមនិងនគរបាល២នាក់!

(ព្រៃវែង)៖ បន្ទាប់ពី«ព្រុំសុជា ហតញូស៍»ផ្សាយថា”អាជ្ញាធរ នៅស្រុកពាមជរ ខេត្តព្រៃវែង ឃុបឃិតគ្នា លក់ដើមចាន់គីរីធំៗ នៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម កោះស្កូ ឱ្យទៅឈ្មួញវៀតណាម តម្លៃរាប់ពាន់ដុល្លារ!”នោះមក។ ឥឡូវប្រភពច្បាស់ការណ៍បានឱ្យដឹងថាៈ អ្នកលក់និងជាអ្នកអនុញ្ញាតឱ្យឈ្មួញវៀតណាម ចូលកាប់ដើមចាន់គីរី តាមព្រំដែន ហើយដឹកជញ្ជូនទៅប្រទេសវៀតណាមទាំងនោះ! ។ គឺមានចំនួន៣នាក់៖ ១ៈ លោក ហម សារុន មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាល ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង(អ្នកលក់ផ្ទាល់)។ ២ៈ លោកអនុសេនីយ៍ឯក អ៊ាន សុខា មេ.គ៣.ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង(អ្នកចូលរួមនិងអនុញ្ញាតឱ្យកាប់និងដឹកជញ្ជូន)។ ៣ៈ លោកអនុសេនីយឯក រៀម សុជាតិ នាយរងប៉ុស្តិ៍ការពារព្រំដែនកោះសំពៅ នៃវរការពារព្រំដែនគោក លេខ៦០៧ (អ្នកចូលរួមនិងអនុញ្ញាតឱ្យកាប់និងដឹកជញ្ជូន)។ មន្ត្រីទាំង៣រូបនេះ ជាប់ពាក់ព័ន្ធលក់ដើមចាន់គីរី{ហៅដើមអម្ពិលបារាំង}ធំៗ នៅតាមក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម កោះស្កូ ស្ថិតនៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ឱ្យទៅឈ្មួញវៀតណាម ចំនួន៣ដើម ដែលមានតម្លៃ៥០លានដុងលុយវៀតណាម ស្មើ២០លានរៀលប្រាក់ខ្មែរ ការលក់នេះជាជំហានដំបូង បើស្ងាត់ពួកគេនិងលក់បន្តទៀត.!។ កត្តាទាំងនេះហើយ បណ្ដាលឱ្យឈ្មួញវៀតណាម ដាក់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលកាប់រលំ កាត់ និងអារច្រៀកជាកង់ៗ រួចបន្តដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ដោយសុវត្ថិភាព កាលពីថ្ងៃទី២៨.០៦.២០២២ បន្សល់ទុកតែគល់ឈើនៅផ្ទាល់ដីប៉ុណ្ណោះ បច្ចុប្បន្នៈ មន្ត្រីជំនាញខេត្តព្រៃវែង កំពុងស្រាវជ្រាវ និងធ្វើកំណត់ហេតុរបាយការណ៍ ជូនថ្នាក់លើផងដែរ..!។ សូមជម្រាបថាៈ កាលពីឆ្នាំកន្លងទៅ ដើមចាន់គីរី{ហៅដើមអម្ពិលបារាំង}ធំៗទាំងនោះ ត្រូវបានអាជ្ញាធរខេត្តព្រៃវែង អភិរក្សទុក ហាមមិនឱ្យមានការលក់ដូរ ឬកាប់បំផ្លាញនោះទេ ។ ព្រោះជាដើមឈើធំៗ នៅជាប់តាមជួរមាត់ទន្លេ នៃក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ។ សម្រាប់កំណត់សម្គាល់ព្រំដែន និងមានអាយុកាល រាប់រយ រាប់ពាន់ឆ្នាំ មកហើយ។ ម្យ៉ាងវិញទៀត ដើមចាន់គីរី {ហៅដើមអម្ពិលបារាំង}ទាំងនោះ គឺជាប្រព័ន្ធទប់ការពារកុំឱ្យដីហូរច្រោះ បាក់ចូលទន្លេផងដែរ។ មិនដូច្នេះអី ស្រាប់តែនៅថ្ងៃទី២៨.០៦.២០២២ ក្រុមឈ្មួញ ជាជនជាតិវៀតណាម បានប្រើម៉ាស៊ីនត្រង់ស៊ីន័រ ។ មកកាប់រលំ ដើមចាន់គីរី {ហៅដើមអម្ពិលបារាំង}ត្រង់ចំណុចខាងលើ ដើម្បីអារច្រៀក រួចដឹកជញ្ជូនឆ្លងដែន ទៅប្រទេសខ្លួនទៅវិញ.?។ សេចក្ដីរាយការណ៍បានឱ្យ«ព្រុំសុជា ហតញូស៍»ដឹងថាៈ មូលហេតុដែលឈ្មួញវៀតណាម ហ៊ានកាប់បំផ្លាញ ដើមចាន់គីរី ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះ។ គឺមិនមែនពួកគេ លួចកាប់ ឬកាប់ដោយចិត្តឯងឡើយ ពោលគឺៈពួកគេបានទិញពីមន្ត្រីពាក់ព័ន្ធខាងលើ ហើយអ្នកអនុញ្ញាតឱ្យកាប់ និងដឹកជញ្ជូនទៅប្រទេសវៀតណាម គឺលោក អ៊ាន សុខា និងលោក រៀម សុជាតិ។ រាល់ការចោទប្រកាន់ទាំងនេះ នៅព្រឹកទី០១.០៧.២០២២«ព្រុំសុជា ហតញស៍»បានព្យាយាមសុំការបកស្រាយពីលោក ហម សារុន មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំកោះសំពៅ ស្រុកពាមជរ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ រីឯលោកអនុសេនីយ៍ឯក អ៊ាន សុខា មេ.គ៣.ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ទូរស័ព្ទចូលហើយលោកមិនទទួល។ ចំណែកលោកអនុសេនីយឯក រៀម សុជាតិ នាយរងប៉ុស្តិ៍ការពារព្រំដែនកោះសំពៅ នៃវរការពារព្រំដែនគោកលេខ៦០៧ ទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានទេ។ ទោះជាយ៉ាងណាក៍ដោយ មហាជនសង្ឃឹមថាៈលោក ជា សុមេធី អភិបាលខេត្តព្រៃវែង.នឹងអន្តរាគមធ្វើការវះកាត់សាច់ស្អុយចេញ ។ ក្រោយស្រាជ្រាវដឹងការពិត ដើម្បីទុកជាគំរូ កុំឱ្យមន្ត្រីផ្សេងៗហ៊ានបំពានដូច្នេះទៀត៕ប្រភពដើមរាំង
Previous Post Next Post