គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមបានបទ" ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្ដិសុខភាពនិងមនុស្សធម៌"

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមបានបទ" ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្ដិសុខភាពនិងមនុស្សធម៌"

ខេត្តកណ្ដាល÷នាព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធធ្វើឡើងនៅខេត្តកណ្តាល ក្រោមប្រធានបទ"ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌" ជាកត្តាចលករមួយដ៏ល្អប្រសើរថ្លៃថ្លា ដើម្បីជម្រុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ យើងទាំងអស់គ្នា ត្រូវតែចូលរួម និងផ្ដល់ការគាំទ្រយ៉ាងពេញទំហំធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្លាយទៅជាចលនាដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខុមាលភាពសង្គម រួមចំណែកដល់ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងការអភិវឌ្ឍប្រទេសជាតិស្របតាមគោល នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ការអនុវត្តនិងបំពេញកាតព្វកិច្ចយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារមួយអាទិភាព ក្នុង ចំណោមការងារអាទិភាពដែលជាចក្ខុវិស័យក្នុងការដឹកនាំ កសាងនាវាកម្ពុជា ឈានឆ្ពោះទៅរកអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ ក្នុងគោលដៅលុបបំបាត់នូវរាល់ទម្រង់នៃបទល្មើសគ្រប់ប្រភេទ។ «គ្រឿងញៀន បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និង បំផ្លាញសង្គមជាតិ»៕
Previous Post Next Post