គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

(ខេត្តព្រៃវែង)ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ជាមួយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ឯកឧត្តម ពេជ្រ ជីវ័ន និងឯកឧត្តម ឡុង ប៊ុន្មី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មកពីវិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលមានចំនួនសរុប ១៥៧នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរដល់ក្រុមការងារមន្ត្រីសាខា អនុសាខាស្រុក ជាពិសេស គឺមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននាពេលនេះ។ សូមបញ្ជាក់ថា ក្មួយៗត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ ជាមួយនិងឱកាសក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យរៀងៗខ្លួន ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ ដែលអាចរួមចំណែកកសាងសង្គមជាតិ អោយមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ស្នើរឱ្យក្មួយៗធ្វើជាគំរូល្អ ដោយទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ ធានាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីកម្ពុជាបន្តនិរន្តភាពសង្គមសេដ្ឋកិច្ច ជាមួយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល។ សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ក្រុមការងារមន្ត្រីសាខាខេត្ត មន្ត្រីអនុសាខាស្រុក និងទីប្រឹក្សាយុវជនកក្រក យុវជនកាកបាទក្រហមនៃអង្គពិធីទាំងមូល ដែលចូលរួម សហការបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវ និងសូមជូនពរគណៈធិបតីនិងក្រុមការងារ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ទទួលបានសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារៈកិច្ច និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
Previous Post Next Post