គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកថេង សុថុលប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអញ្ជើញចុះចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកថេង សុថុលប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអញ្ជើញចុះចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងសង្កាត់ទន្លេបាសាក់

(ខណ្ឌចំការមន)នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ជូនដល់បងប្អូនកម្មករសំណង់ ចំនួន ០៩គ្រួសារ ដែលបានទទួលរងអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅចំនួន ១០បន្ទប់ កាលពីព្រឹកមិញនេះ ក្នុងសង្កាត់ទន្លេបាសាក់ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។ អំណោយដែលបានចែកជូនរួមមាន៖ -អង្ករ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ -ទឹកបរិសុទ្ធ ០១កេស -តង់ ០១ -ថវិកា ៦០,០០០រៀល
Previous Post Next Post