ខេត្តកំពង់ស្ពឺ៖ផ្សាយថ្ងៃទី១៤.០៧.២០២២ ទីតាំងបើក ល្បែងស៊ីសងអនឡាញជាច្រើនប្រភេទខ្នាតធំនៅបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិ៣ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែលួចលាក់បង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយទាន់ឃើញអវត្តមានមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាចេញមុខបង្ក្រាបឡើយ។
ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់មួយកន្លែងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងហើយអ្វីដែរចំណែកនោះគឺនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងទេ!ហេតុអ្វីបានជាលោក សែម វុឌី នាយប៉ុស្តិ៍ត្រែងត្រយឹងមិនមានចំណាត់ការណាចុះបង្ក្រាបឬក៏ម្ចាស់ទីតាំងនេះ ប្រហែលជារត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅទើបបើកដំណើរការបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយទើបធ្វើពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកភ្នំស្រួចហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវ។
ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានព្រោះថាទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច គួរតែយកចិត្តទុកនិងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះផងមិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប???
ប្រជាពលរដ្ឋសង្ឃឹមថា៖លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺគួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ការិយាល័យនិពន្ធ៖0968374154