គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ និង នាំយកថវិកាសមាគមមិត្តនគរបាលជាតិមួយចំនួន ប្រគល់ជូនគ្រួសារសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ ដែលបានពលីដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ និង នាំយកថវិកាសមាគមមិត្តនគរបាលជាតិមួយចំនួន ប្រគល់ជូនគ្រួសារសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ ដែលបានពលីដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ព្រៃវែង ៖ នារសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឋ និងនាំយកសារលិខិតរំលែកទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ៥,០០០,០០០រៀល របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល, ថវិកាស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រួមនិងសប្បុរសជន ៤,៨០០,០០០រៀល ប្រគល់ជូនគ្រួសារសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ អត្តលេខ៨០០៤៣ អាយុ២៨ឆ្នាំ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលបានពលីដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបំពាក់មេដាយមាសការងារ និងបំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ទោ ជូនសពលោកស្រីអនុសេនីយ៍ត្រី សួង សុភាក់ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ ជាកិច្ចបច្ឆាមរណៈផងដែរ។
Previous Post Next Post