គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោកអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោកអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣

(រាជធានីភ្នំពេញ )នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាព លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ ថាយ, ឯកឧត្តម ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, យោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១១, ប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់ទាំង០៥។ កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោមៈ ១.ពិនិត្យនិងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក ឈាង សុង សមាជិកក្រុមប្រឹក្សាខណ្ឌចំការមនចំនួន ០៨លើកជាប់គ្នា។ ២.ពិនិត្យនិងអនុ័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ ៣.ពិនត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅអនុវត្តការងារប្រចាំខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។ ៤.ពិនិត្យ និងអនុម័ត ស្ដីពីគោលការណ៍ណែនាំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) និងប្រតិទិនការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌចំការមន។ ៥.ពិនិត្យនិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន។ ៦.បញ្ហាផ្សេងៗ -ប្រកាសប្រគល់ភារកិច្ចគណៈកម្មការផ្សារទួលទំពូង ចំនួន ០៣រូប មានរាយនាមដូចខាងក្រោម៖ +លោក សូ ប៉ូច ជាអនុប្រធានគណៈកម្មការផ្សារទួលទំពូង +លោក ភួង ប៉េងធី ជាសមាជិកគណៈកម្មការផ្សារទួលទំពូង +លោក ឡុង វ៉េត ជាសមាជិកគណៈកម្មការផ្សារទួលទំពូង
Previous Post Next Post