គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ នៅថ្ងៃអាទិត្យ ០៨រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក ដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់: ១-ឈ្មោះ ណៃ ចាន់ណា ហៅ តឿ ភេទប្រុស ឆ្នាំកំណើត ២០០៣ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅស្នាក់នៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ រ៉ា វ៉ាន់នី ហៅ ធំ ភេទ ប្រុស ឆ្នាំកំណើត២០០០ ជនជាតិ ខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ( ចាត់ចែង និង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់៧.៨៥ក្រាម(ទម្ងន់សុទ្ធ) នាឡិកាដៃចំនួន ០១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក កាតចាក់វ៉ាក់សាំងចំនួន ០១សន្លឹក ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២២ ដេីម្បីអនុវត្តនីតិវិធីបន្ត ៕
Previous Post Next Post