នៅវេលាម៉ោង ៨ៈ០០ នាទីព្រឹក ថ្ងៃ សៅរិ៍ ៧រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២២ នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន *២១០* នាក់ ស្ថិតនៅភូមិ *ចំរើនផល* និង *ភូមិចំរើនផល២* សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល *១០០ នាក់* និងភូមិចំរើនផល២ *១១០ នាក់* ។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាបក្ស នេះដែរក៍មានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារ និង ប្រធានគណបក្សសង្កាត់ មេភូមិ សមាជិក សមាជិកា គណបក្សសង្កាត់បឹងទំពន់ទី១ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ បានមាន មតិស្វាគមន៍ និងបាន សំណេះសំណាល ក៍ដូចជាការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជូនដល់ សមាជិក សមាជិកា ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះផងដែរ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានលើកឡើងពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សន្តិភាព និង សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង សមិទ្ធិផល ជាច្រើន ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និង មាន ចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និង ជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវអោយគ្រប់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ ជាពិសេស ប្រធានគណបក្សសង្កាត់ ត្រូវពិនិត្យផ្ទៃក្នុងគណបក្ស សាមគ្គីផ្ទៃក្នុងអោយបានល្អប្រសើរ ត្រូវ ត្រៀមខ្លួន ត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ថ្ងៃទី *៥ ខែមិថុនា ឆ្នាំ២០២២* ខាងមុខនេះដែលជិតចូលមកដល់ ។
ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់បន្ថែមថា គ្រប់សមាជិក សមាជិកា បក្ស ទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍន៍ ឲ្យស្ថិតស្ថេរគង់វង្ស ជារៀងរហូត ទើបយើងអាចបន្តជួបជុំក្រុមគ្រួសារ និង បន្តមើលឃើញពីការអភិវឌ្ឍន៍គ្រប់វិស័យរបស់គណបក្សប្រជាជនយើងទៀត ។
និងសូមប្រឆាំងដាច់ខាតរាល់ឧបាយកលជនទុច្ចរិតរបស់ពួកអគតិដែលមានបំណងបំផ្លាញសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍន៍ និង ការបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅកម្ពុជាយើង ។
ក្រោយពីពិធីសំណេះសំណាលនេះរួច លោក ឌី រ័ត្នខេមរុណ បាននាំយកថវិកា ក្រុមការងារជូនដល់សមាជិក សមាជិកា គណបក្ស ចំនួន ២១០នាក់ ក្នុង១ម្នាក់ ២០,០០០ រៀលផងដែរ ៕
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន *២១០* នាក់ ស្ថិតនៅភូមិ *ចំរើនផល* និង *ភូមិចំរើនផល២* សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្នុងនោះដែរភូមិចំរើនផល *១០០ នាក់* និងភូមិចំរើនផល២ *១១០ នាក់* ។
ដោយPSC
-