គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកឧត្តមសេនីយ៍ទោ ឯមកុសលស្នងការ ខេត្តកំពង់ចាម អញ្ជើញ​ក្នុង​ពិធី​បេីកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត​ក្នុងដំណេីរការបោះឆ្នោត​ ដល់កងកម្លាំង​នគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្ត

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ទោ ឯមកុសលស្នងការ ខេត្តកំពង់ចាម អញ្ជើញ​ក្នុង​ពិធី​បេីកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត​ក្នុងដំណេីរការបោះឆ្នោត​ ដល់កងកម្លាំង​នគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្ត

កំពង់ចាម​
(ខេត្តកំពង់ចាម)នៅថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០២២​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត​ក្នុងដំណេីរការបោះឆ្នោត​ ដល់កងកម្លាំង​នគរបាល​ ដែលពុំទាន់បានឆ្លងកាត់ការការពារ​ និងបណ្ដុះបណ្ដាល​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងលោកស្រី​ យឹម​ សុធានី​ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត​​ ។ វគ្គបណ្ដុះបណ្ដាលនេះដែរ​ មានគ្រូឧទេ្ទសចំនួន០២រូប​ អញ្ជេីញមកពីគណៈកម្មការខត្តរៀបចំការបោះឆ្នោត​ខេត្ត​ ធ្វេីការបណ្ដុះបណ្ដាល​ដល់សិក្ខាកាម​នៅស្នងការរដ្ឋាន​ ដែលបានបែងចែកជា២វេន៖ ​ +ពេលព្រឹក​ វគ្គបណ្ដុះបណ្ដាលចាប់ផ្ដេីមវេលាម៉ោង​ ៨:០០​ នាទី​ បញ្ជប់វេលាម៉ោង​ ១១:០០​ នាទី​ ដែលមានសិក្ខាកាមចូលរៀនសរុបចំនួន​២២០នាក់​ +ពេលរសៀល​ វគ្គបណ្ដុះបណ្ដាលចាប់ផ្ដេីមវេលាម៉ោង​ ១:០០​ នាទី​ បញ្ជប់វេលាម៉ោង​ ៥:០០​ នាទី​ ដែលមានសិក្ខាកាមចូលរៀនសរុបចំនួន​១៥៧​នាក់ ពិធីបេីកវគ្គបណ្ដុះបណ្ដាលនេះដែរមានការអញ្ចេីញចូលរួមពី៖ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក​-លោកស្រី​ នាយការិយាល័យជំនាញ​ លោកអធិការ​នគរបាលស្រុកក្រុង-​ទាំង១០​ និងសិក្ខា​មចូលរួមសរុបចំនួន​៣៧៧នាក់​ ៕
Previous Post Next Post