គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ប្រជុំកម្លាំងគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ មន្ត្រី​ក្រោម​ឱវាទទាំងអស់។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ប្រជុំកម្លាំងគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ មន្ត្រី​ក្រោម​ឱវាទទាំងអស់។

(រាជធានីភ្នំពេញ)នៅថ្ងៃចន្ទ​ ៨កើត ខែបុស្ស​ ឆ្នាំឆ្លូវ ត្រីស័​ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលា​ម៉ោង​ ៧.០០នាទី​ព្រឹក​ លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ប្រជុំកម្លាំងគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ មន្ត្រី​ក្រោម​ឱវាទទាំងអស់។​ ក្នុងការប្រជុំជួរនេះលោកអធិការបានណែនាំដល់ផ្នែកជំនាញត្រូវយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ពង្រឹកលើការល្បាត ទប់ស្កាត់​កុំឲ្យមានបទល្មើសនៅក្នុងមូលដ្ឋាន និងប្រុងប្រយ័ត្នជានិច្ចក្នុងពេលចុះប្រតិបត្តិការណ៍ ជាពិសេស​ផ្នែកយុត្ដិធម៌​ ។​ លើសពីនេះលោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រាប់យក​ទៅ​អនុវត្ត​ តាម​ផែន​នីមួយៗ​ឲ្យទទួលបាន​ជោគជ័យ​ ពិសេស​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ។ ជាចុងបញ្ចប់លោកអធិការបានពង្រឹងដល់កងកម្លាំងទាំងអស់ត្រូវគោរពវិន័យកាត់សក់ខ្លី ហើយត្រូវថែរក្សាអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់ជាប្រចាំ និងវិធីការពារផ្សេងៗទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩​។
Previous Post Next Post