(ក្រុងប៉ោយប៉ែត)នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានដឹកនាំកងកម្លាំងនគរបាលក្នុងអធិការដ្ឋាន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកអធិការក៏បានជម្រុញដល់កងកម្លាំងទាំងអស់១-ត្រូវគោរពវិន័យ០០៦ឲ្យបានគ្រប់ៗគ្នា
២-ត្រូវចេះនាំគ្នាធ្វើអនាម័យសម្អាតកន្លែងធ្វើការ។
លោកអធិការ ក៏បានរំលឹកដល់កងកម្លាំងទាំងអស់ត្រូវមើលថែសុខភាពឲ្យបានល្អ ពិសេសត្រូវបន្តគោរពគោលការណ៍ របស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ទើបអាចគេចផុតពីជម្ងឺឆ្លងនានា៕