គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឆ្លៀតចុះស្វែងយល់សុខទុក្ខផ្ទាល់បងប្អូនអាជីវករផ្សារ និងអាជីករលក់ដូរតាមដងវិថីពេលយប់។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឆ្លៀតចុះស្វែងយល់សុខទុក្ខផ្ទាល់បងប្អូនអាជីវករផ្សារ និងអាជីករលក់ដូរតាមដងវិថីពេលយប់។

(ខេត្តរតនគីរី)នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីមមាញឹកនឹងការងារប្រចាំថ្ងៃរួចមក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឆ្លៀតចុះស្វែងយល់សុខទុក្ខផ្ទាល់បងប្អូនអាជីវករផ្សារ និងអាជីករលក់ដូរតាមដងវិថីពេលយប់។ ឯកឧត្តមបានសំណេះសំណាលជាមួយបងប្អូនអាជីវករ និងបង្ហាញពីបំណងក្នុងការកែប្រែវីថីនៅម្តុំផ្សារបានលុងអោយក្លាយជាវីថីថ្មើរជើង(Walking Street) ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជានិច្ចកាលយើងសង្កេតឃើញថាឯកឧត្តមចុះផ្ទាល់ជាមួយប្រជាពលរដ្ឋដោយមិនគិតពេលវេលាថ្ងៃ ឬយប់ឡើយ។ ប្រជាពលរដ្ឋក្នុងខេត្តភាគច្រើនកោតសសើរនូវភាពសាមញ្ញ និងភាពរួសរាយរបស់ឯកឧត្តមចំពោះប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋបានឃើញភាពប្លែកមុខប្លែកមាត់នូវសម្រស់ទីក្រុងបានលុងបន្តិចម្តងៗ ហើយសង្ឃឹមជឿជាក់ថានៅអនាគតដ៏ខ្លីខាងមុខទីក្រុងបានលុង ក៏ដូចជាទូទាំងខេត្តរតនគិរីនឹងមានការអភិវឌ្ឍទៅមុខជាលំដាប់ ហើយក្លាយជាខេត្តដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនឡើងៗ។
Previous Post Next Post