គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​បានរៀបចំពិធីប្រគល់ " ជែលលាងដៃ " ចំនួន ១៦២០០ កេស ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​បានរៀបចំពិធីប្រគល់ " ជែលលាងដៃ " ចំនួន ១៦២០០ កេស ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ។

(រាជធានីភ្នំពេញ)នៅវេលាម៉ោង ៨ៈ៤៥ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​បានរៀបចំពិធីប្រគល់ " ជែលលាងដៃ " ចំនួន ១៦២០០ កេស ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ។ ក្នុងពិធីប្រគល់ជែលលាងដៃ នេះដែរមានការចូលរួមពី ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌទាំង១៤ ។ ក្នុងឪកាសនោះដែរ លោក ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ យ៉ាងជ្រាលជ្រៅជូនចំពោះប្រធានអនុសាខាកាកបាទក្រហមខណ្ឌទាំង ១៤ ដែរខិតខំបំពេញបេសកកម្មមនុស្សធម៌ និង ជួយសង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ និង ខិតខំបន្តអនុវត្តន៍ តាមអនុសាសន៍ ដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និង គណនេយ្យភាព ចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និង អាចបញ្ជាក់បានទៀតថា ការផ្តល់អំណោយពេលនេះជា " ជែលលាងដៃ " គឺពិតជាមានសារៈសំខាន់សម្រាប់ប្រតិបត្តិករ ជួរមុខរបស់អនុសាខាខណ្ឌ យកទៅចាត់ចែង ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ។ ក្រោយពីសំណេះសំណាលរួចមក លោកលោកជំទា ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់ " ជែលលាងដៃ " ក្នុងមួយអនុសាខាកាកបាទក្រហមខណ្ឌ ចំនួន ២០០ កេស ផងដែរ ។
Previous Post Next Post