(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យការជួសជុលដាក់ប្រព័ន្ធលូថ្មីនៅផ្លូវលេខ ៤៦៦ សង្កាត់បឹងត្របែក, ទួលទំពូងទី១ និងផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់ខណ្ឌចំការមន ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។