គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប

 សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ មានគណនី facebook មួយឈ្មោះ Na Det បានបង្ហោះ ផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា " សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀន កែវ ដួល នឹងឈ្មួញជួញដូរ គ្រឿងញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្ក្រាបគ្រឿង ញៀន! សូមបងប្អូនជួយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គម ។

ពាក់ព័ន្ធករណីខាងលើនេះ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា ៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការចាត់តាំងសមាសភាព ក្រុមការងារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប ជាកម្លាំងបណ្តាញសម្ងាត់ របស់លោកវរសេនីយ៍ទោ កែវ ដួល អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចំនែកការចោទថាលោកវរសេនីយ៍ទោ កែវ ដួល ទទួលសំណូកគឺមិនពិតនោះទេ ចំពោះសារសំលេងសន្ទនាគឺជានិតិវិធីរបស់នគរបាលក្នុងការញុះញង់ឱ្យសហការ ជាមួយកម្លាំងជំនាញ ដើម្បីឈានដល់ការបង្ក្រាបបទល្មើសគ្រឿងញៀនតែប៉ុណ្ណោះ ។

ក្រោយពីការប្រមូលព័ត៌មានលទ្ធផលបានបង្ហាញថាគណនីហ្វេសប៊ុកឈ្មោះ Na Det បានចុះផ្សាយគឺជាព័ត៌មាន មិនពិត ហើយមានចេតនាបង្អួចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ និងអង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្នអង្គភាពយើងខ្ញុំ បាននឹងកំពុងមានចំណាត់ការតាមច្បាប់ ចំពោះគណនី ហ្វេសប៊ុកមួយនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕



Previous Post Next Post