ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ១កន្លែងនៅក្នុង ភូមិតាព្រេច ឃុំក្រាំងយ៉ូវ ស្រុកស្អាង បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋាន មិនបង្ក្រាប!!
ខេត្តកណ្ដាល ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង មាន់ជល់អនឡាញ១កន្លែងនៅភូមិតាព្រេច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់លោកវរសេនីយ៍ឯក រស់ចន្ថា អធិការស្រុកស្អាង សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ១កន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន។គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។
#(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕