ក្មេងទំនើង០២ក្រុមដេញវាយតប់គ្នាតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន០៨នាក់ នៅស្រុកសំរោងទង...
កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនក្មេងទំនើងពីរក្រុមចំនួន០៨នាក់ ដែលបានធ្វើសក្មភាពដេញវាយតប់គ្នាតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ ១៤០ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានប្រាប់ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាមានក្រុមក្មេងទំនើង ២ក្រុម បានធ្វើសកម្មភាពជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវសាធារណៈ និងអនុវត្ដតាមបទបញ្ជាណែនាំដ៏ខ្ពង់ខ្ពស់ពីរលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកបានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌស្រុកសហការ ជាមួយកម្លាំងនគរបាលរដ្ឋបាលត្រពាំងគង បេីកការស្រាវជ្រាវបន្ទាន់រហូតឈានទៅឃាត់ខ្លួនក្រុមក្មេងទំនេីងបានភ្លាមៗ ៖ ។លោកវរសេនីយ៍ឯក ឃុត សុផល បបានឲ្យដឹងទៀតថា ក្រុមក្មេងទំនើងទី១ មានគ្នា០៦នាក់ ÷
១-ឈ្មោះ ខុន វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិគង្រុត ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ
២-ឈ្មោះ ឡុង សំអូន ភេទប្រុស អាយុ ១៦ឆ្នាំ
៣- ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ១៧ឆ្នាំ
៤- ឈ្មោះ ឆន សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ
៥- ឈ្មោះ សួន រស្មី ហៅវី ភេទប្រុ ស អាយុ ១៦ឆ្នាំ
៦- ឈ្មោះ សឿន វ៉ាន់ឌឿន ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់នៅចំណុចរម្យណីយដ្ឋានម៉ុងឫទ្ធីសែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ។
នឹងក្រុមក្មេងទំនើងទី ២២មានគ្នា០២នាក់ ÷
១- ឈ្មោះ ស៊ន បូរ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ
២- ឈ្មោះ ពៅលី បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ទាំង ឃាត់នៅក្នុងបុរីហាមមុន្នី ភូមិអូរក្រាំងអំបិល ស្រុកសំរោងទង ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលសស្រុកសំរោងទង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួរក្រុមទាំង ២ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានគប់គ្នាទៅវិញទៅមកពិតប្រាកដមែន មកមូលហេតុមកពីក្រុមទី ២ ខឹងក្រុមទី១ រោទិ៍ម៉ូតូឌឺដាក់ក្រុមខ្លួន ទប់កំហឹងមិនបានក៏កេីតជាហឹង្សាតែម្ដង ។
លោកបានបន្ថែមទៀតថានៅក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូតបានម៉ូតូ ០៤គ្រឿង ឃាត់ខ្លួនមនុស្ស ៨នាក់ និងមួកសុវត្ថិភាពចំនួន ០៣.។
បច្ចុប្បន្នករណីខាងលើជំនាញសហការជាមួយប៉ុស្ដិកំពុងធ្វើការសាកសួរ នៅអធិការដ្ឋានស្រុកសំរោងទង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការនីតិវិធីបន្ដ៕