ទីតាំងមាន់ជល់ តាមអនឡាញ នៅចំនុច ភូមិអូរអណ្ដូង១សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សង្ស័យជាឆ្នាំងបាយលោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ???
ភ្នំពេញ៖តាមប្រភពពីប្រជាពលរដ្ឋដែលមិនពេញចិត្តនៅល្បែងសុីសងខុស្សច្បាប់បានប្រាប់អោយអង្គភាពយើងដឹងថា រាល់ថ្ងៃនេះក្នុងខណ្ឌច្បាអំពៅសំបូរទៅដោយល្បែងសុីសងខុសច្បាប់ ជាច្រើនទីតាំង តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការទុបស្កាត់ឡើយ?។ជាក់ស្តែងដូចជាទីតាំងនៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅនេះជាដើម បើកអោយភ្ញៀវចូលលេងយ៉ាងរលូន នឹងកំពង់តែផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ប្រភពបន្តថា ពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់ពួកគាត់ ដោយសារក្នុងតំបន់ដែលគាត់រស់នៅកើតមានល្បែងសុីសង ហើយសមត្ថកិច្ចពាក់ពន្ធ័មិនមានចំណាត់ការបង្រ្កាបបែបនេះ។យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា ដូចជាចោរលួច ឆក់ ប្លន់ គាស់ផ្ទះ អំពើហិង្សាក្នុងគ្រួសារកើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ។
ដូច្នេះហើយប្រជាពលរដ្ឋស្នើសុំដល់ លោក ចេង មុនីរ៉ា អភិបាលនឹងលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បាអំពៅ មេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រុបគ្រង ផ្កើននិងប្រសាសន៍សម្តេចបែបនេះ?៕
ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាន៕
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕
ក្រុមការងារអ្នកសារព័ត៌មានយើងព្រុំសុជា ហតញ៉ូស៍ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕