មហាជនសំណូមពរទៅដល់ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល សូមដឹកនាំកម្លាំង នឹង មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត បង្ក្រាប បនល្បែងស៊ីសងមាន់ជល់ទូរទស្សន៍មួយកន្លែងដែលស្ថិតនៅក្នុងឃុំម្កាក់ ខណៈលោក មាន សំណាង អធិការស្រុកអង្គស្នូល រក្សាភាពស្ងៀមស្ងាត់???
កណ្ដាល÷ មានទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ឋទូរទស្សន៍អនឡាញមួយកន្លែង ស្ថិតនៅ ឃុំម្កាក់ ស្រុកអង្គស្នួលកំពុងបើកទទួលអតិថិជន ឲ្យចូលលេងបានយ៉ាងពេញបន្ទុក តែអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាបឡើយ!បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ទីតាំងល្បែងខាងលើនេះ កំពុងកៀងគរគ្នីគ្នាមកជួបជុំ!លេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ឋទូរទស្សន៍អនឡាញមួយកន្លែងជារៀងរាល់ថ្ងៃ គេសង្ស័យទំនង ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការ:ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួននៅ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ទីតាំងនេះហើយមើលទៅ ទើបហ៊ានបើកលេងយ៉ាងពពាក់ពពូនយ៉ាងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋបានរិះគន់ថា ល្បែងនេះហើយធ្វើឲ្យប្ដី ឬកូនៗពួកគាត់បោះបង់ការងារនាំគ្នាប្រព្រឹត្តល្បែងតែមួយមុខមិនគិតការងារអ្វីទាំងអស់ មិនថាម៉ូតូ ឬមួយទ្រព្យសម្បត្តិនៅក្នុងផ្ទះបន្តិចបន្តួចយកទៅលេងអស់គ្មានសល់!ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច អំពើបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នាធ្វើការសូមសំណូមពរទៅដល់ លោកអភិបាលគណៈអភិបាលខេត្តកណ្ដាល ជាពិសេសលោកស្នងការនគរបាលខេត្តកណ្ដាលសូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យនឹងសាវជ្រាវភាព នៅទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ឋទូរទស្សន៍អនឡាញមួយកន្លែងកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បីមានវិធានការបង្ក្រាប!ឲ្យធានាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ស្រុកទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញទាំង 7 ចំណុចដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ធ
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។