គ្រឿងចក្រមួយវង់ធំ កំពុងផ្អើលនាំគ្នាសម្រុកជីកកកាយរណ្ដៅយ៉ាងធំ នៅស្រុកអង្គស្នូល ដែលពលរដ្ឋសង្ស័យថាជីកចំរ៉ែមាស!
ខេត្តកណ្ដាល៖អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅជ្រៅដល់ក្បាលប្រែតហើយនៅចំណុចស្ថិតនៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្ដាលកំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកអង្គស្នួល និង មន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញយកលុយដាក់ខោវប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែងនោះទេ។ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងនេះគេតែងតែហៅរណ្តៅដី ខ្នាតយក្ស ដែលមានឈ្មោះដល់ល្បីល្បាញ ក្នុងខេត្តកណ្ដាល។
ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស ក្នុងចំណុច ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល តើលោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុក អង្គស្នូល បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ។
ចំណែកឯលោក ប្រធានមន្ទីររ៉ែថាមពលខេត្តកណ្ដាល អង្គភាពយើងទំនាក់ទំនងសុំការបំភ្លឺមិនបានទេដោយមូលហេតុមិនមានលេខទូរសព្ទ។
ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល។
ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង។ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវាញើធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។