ឯកឧត្តមប្រធានបានថ្លែងស្វាគមន៍ ប្រតិភូសមាគម និងបានជម្រាបពីប្រវត្តិ និងតួនាទី ភារកិច្ចសំខាន់ៗរបស់សាលាឧទ្ទរណ៍ភ្នំពេញព្រមទាំង បានជូនពរប្រតិភូសមាគមឱ្យជួបតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោក ទេស វិបុល បានថ្លែងអំណរគុណ ឯកឧត្តមប្រធានសាលាឧទ្ទរណ៍ ដែលបានឆ្លៀតឱកាសដ៏មមារញឹក ផ្តល់ឱកាសឱ្យប្រតិភូសមាគមបានចូលជួបសម្តែងការគួរសម ជម្រាបអំពីទិសដៅការងាររបស់សមាគម ជាពិសេស សុំកិច្ចសហប្រតិបត្តការណ៍ពង្រឹងវិស័យយុត្តិធម៌ និង កិច្ចការមនុស្សធម៌។
ជាការឆ្លើយតប ឯកឧត្តមប្រធានសាលាឧទ្ទរណ៍ បង្ហាញក្តីរីករាយសហការគ្នាជាមួយសមាគម ជាពិសេស លើការចងក្រងសៀវភៅប្រវត្តិការងាររបស់សាលាឧទ្ទរណ៍៕