#
ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស ២០៦៥ ត្រូវថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ ដល់កងកម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ និង៦១៥
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកំលាំង ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានានូវសន្តិសុខល្អ ជូនបងប្អូនប្រជាពលរដ្ឋ និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥-ឆ្នាំ២០២២ នាពេលខាងមុខឱ្យបានល្អប្រសើរ ៕