គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ជួបហើយ ប្អូនប្រុសដែលតស៊ូជិះកង់កញ្ចាស់ហែរបក្ស ហើយក៏ឆ្លៀតនាំយកជំនួយរបស់លោកគ្រូ #ព្រហ្មសាន្ត ជូនក្មួយប្រុសក្នុងន័យចែករំលែក ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ជួបហើយ ប្អូនប្រុសដែលតស៊ូជិះកង់កញ្ចាស់ហែរបក្ស ហើយក៏ឆ្លៀតនាំយកជំនួយរបស់លោកគ្រូ #ព្រហ្មសាន្ត ជូនក្មួយប្រុសក្នុងន័យចែករំលែក ។

អំណោយដែលនាំមកជូនប្អូនប្រុសរួមមាន៖ ១/អង្ករ១បាវ៥០គីឡូ ២/ស្កសរ១គីឡូ ៣/ប៊ីចេង១គីឡូ ៤/ប្រេងឆា១យួរ ស្មើរ១២ដប ៥/ទឹកសុទ្ធ១០យួរ ៦/មី៣កេះ ៧/នាឡិការដៃ ដែលមានរូបសម្តេចតេជោ១ សូមរំលឹកថាប្អូនប្រុស វឿន តុលា បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលតូចមួយ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ហើយបច្ចុប្បន្នយុវជនរូបនេះមានបងប្អូន១០នាក់ ដែលសព្វថ្ងៃកំព្រាឪពុក ហើយម្តាយចាស់ជរាសុីឈ្នួលលាងចានអោយគេដើម្បីចិញ្ចឹមកូនៗ ៕ ប្អូនប្រុស វឿន តុលារ នៅតែនិយាយដដែលៗថា ៖ គាត់គាំទ្រគណបក្សប្រជាជនតាំងពីតូចមក ហើយស្រលាញ់គាំទ្រសម្តេចតេជោខ្លាំងណាស់ អ្វីៗបែបជានិស្ស័យហើយមើលទៅ ។ ចុងក្រោយនេះប្អូនប្រុសសូមអរគុណលោកគ្រូ ( ព្រហ្ម សាន្ត )ដែលមានសន្តានចិត្តសប្បុរសធម៌ ជួយចែករំលែកទុក្ខលំបាករបស់ប្អូន ហើយក៏សូមជូនពរលោកគ្រូ ព្រមទាំងក្រុមគ្រួសារ និង ក្រុមការងារសហការីព័ត៌មានទាំងអស់ សូមសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តកិច្ចការងារចូលរួមរក្សាការពារសន្តិភាពជាបន្តទៀត ៕
Previous Post Next Post