រសៀលព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ បានចុះជួបសំណេះសំណាល និង សាកសួរសុខទុក្ខ ដល់ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស ចំនួន ៨៤៤ នាក់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ ឯកឧត្តមប្រធានបានលើកឡើងថា កន្លងមកសាខាបក្សភូមិបានខិតខំយកចិត្តទុកដាក់បំរេីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ក៏ដូចជាចុះដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកនៅសេវាចាំបាច់ និង សេវាសំណូមពរ ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់មានការពេញចិត្ត និង មានភាពជឿជាក់មកលើគណបក្សប្រជាជន ទើបធ្វេីអោយគណបក្សប្រជាជន ទទួលបានជោគជ័យពីមួយអាណត្តិ ទៅមួយអាណត្តិ ។
បន្ទាប់មក ឯកឧត្តមប្រធាន បានស្នើអោយ លោក លោកស្រី ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស សង្កាត់ចាក់អង្រែក្រោម ខិតខំបន្តចុះផ្ទាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីជីវភាពរស់នៅក្នុងភាពលំបាក ដែលតំរូវអោយអាជ្ញាធរយើងខិតខំបំរើនូវរាល់សំណូមពរ និង សេវាតំរូវការជាចាំបាច់ដែលប្រជាពលរដ្ឋចង់បានជាប្រចាំ ហើយត្រូវធ្វើយ៉ាងណា រក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍន៌ ដែលបំរើអោយផ្នែកមនុស្សធម៌អោយកាន់តែល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញ្ញាណឈ្លាសវ៉ៃ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមប្រធាន បានផ្តល់ សំរាប់ការលើកទឹកចិត្តជូនដល់ លោក លោកស្រី ប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស និង ប្រធានក្រុមបក្ស ទាំង ៨៤៤ នាក់ ដោយក្នុងម្នាក់ទទួលបាន ថវិកា ២០០០០ រៀល ។