គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មិនសរសើមិនបាន សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកត្រពាំងប្រសាទត្រូវសមត្ថកិច្ចបង្រាបនិងធ្វើកិច្ចសន្យាហើយ!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មិនសរសើមិនបាន សង្វៀនជល់មាន់និងអាប៉ោងនៅស្រុកត្រពាំងប្រសាទត្រូវសមត្ថកិច្ចបង្រាបនិងធ្វើកិច្ចសន្យាហើយ!

(ខេត្តឧត្តរមានជ័យ)៖ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ កម្លាំងកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន​ សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់ខុសច្បាប់ មួយកន្លែងនៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​។ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មាន ពាក់ព័ន្ធ​ករណីមានទីតាំងលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់ នៅចំណុចទីតាំងខាងលើ នៅវេលាម៉ោង ១៣ៈ៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន​ សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានចុះពិនិត្យនៅចំណុចទីតាំងសង្វៀនជល់មាន់ខាងលើដើម្បីធ្វើការបង្ក្រាប។​ នៅមុនពេលកងកម្លាំងនៃអធិការដ្ឋានចុះទៅដល់ មានក្រុមអ្នកសារព័ត៌មានបានបើកបររថយន្តចូលទៅដល់ទីតាំងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកលេងល្បែងជល់មាន់ដែលនៅទីតាំងនោះមានការភិតភ័យរត់គេចខ្លួន​បាត់ស្រមោល។​ ក្រោយពេលកងកម្លាំងនៃអធិការដ្ឋានទៅដល់ បានធ្វើការរុះរើ និងនាំយកសម្ភារៈមួយចំនួនពីទីតាំងសង្វៀនជល់មាន់ខុសច្បាប់ខាងលើនោះ យកមកកាន់អធិការដ្ឋានដើម្បីធ្វើការកោះហៅម្ចាស់ទីតាំងមកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់បន្តទៀត។​ លុះដល់វេលាម៉ោង ១៧ៈ៣០នាទី ម្ចាស់ទីតាំងខាងលើមានឈ្មោះ ជួន ឡេង ភេទ ប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បានចូលខ្លួនមកកាន់អធិការដ្ឋានដើម្បីធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិនូវអំពើទាំងឡាយណាដែលច្បាប់ហាមឃាត់។​ ជាមួយគ្នាផងដែរ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ក៏សូមអរគុណដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន ចំពោះកិច្ចសហការផ្តល់ព័ត៌មានដល់កងកម្លាំងនៃអធិការដ្ឋានឱ្យបានដឹង ដើម្បីធ្វើការចុះបង្ក្រាប៕
Previous Post Next Post