គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រសួងកសិកម្មរក្ខប្រមាញ់ និង នេសាទវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់​ លោកឧកញ្ញ៉ា​ស្រី ចន្ធូ.

ក្រសួងកសិកម្មរក្ខប្រមាញ់ និង នេសាទវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់​ លោកឧកញ្ញ៉ា​ស្រី ចន្ធូ.

..
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់ លោកឧកញ្ញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឌ្ឍន៍​ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីៃថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តរជាតិ​ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។
លោកឧកញ្ញ៉ា​ ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ្ញ៉ា​ សម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី និងការបង់ពន្ធផ្សេងក៏បានចូលជាចំណូលរបស់រដ្ឋផងដែរ។ ដោយសារមានការស្នើសុំអោយមានការវិនិយោគពីសំណាក់លោកអភិបាលស្រុកដើម្បីបង្កើនការងារបន្ថែមធ្វើជូនដល់ប្រជាជនមូលដ្ឋាន និងដោយសារការអនុញ្ញាតពីច្បាប់លើការវិនិយោគវិស័យកសិកម្មពីឯកឧត្តមអភិបាលខេត្តផងដែរ។ ម្យ៉ាងទៀតនៅទីនោះគឺមានអាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមពូជគោទឹកដោះ(គោពូជ Holstein)ទើបលោកសំរេចចិត្តទិញដីធ្លីនៅតំបន់ខាងលើសំរាប់បើកកសិដ្ឋានចិញ្ចឹមគោតំបន់នេះតែម្តងទៅ លិខិតទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋក៏មាន។ លោកឧកញ្ញ៉ា​ ស្រី ចន្ធូ បន្ថែមថា ការវាយកម្ទេចនេះមិនមានការជូនដំណឹងអ្វីទេ គឺចុះមកវាយកម្ទេចតែម្តង។ ការសាងសង់ និងការអភិវឌ្ឍន៍កសិដ្ឋាននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ ទម្រាំបានប៉ុណ្ណឹង តែត្រូវបានក្រសួងកសិកម្ម​ លោកបានវាយកំទេចចោលត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះ ការខូចខាតនេះសរុបជាទឹកប្រាក់អស់ប្រមាណ៥០ម៉ឺនដុល្លារ៕ លោកឧកញ្ញ៉ា​ បានបន្តទៀតថា មិនត្រឹមតែនៅខេត្តមណ្ឧលគិរីនោះទេ ខេត្តណាក៏បានអោយតែជាដីឯកជនដីស្របច្បាប់កុំប៉ះពាល់ដីរដ្ឋ លោកនឹងសិក្សាពីភូមិសាស្រ្តក្នុងការសំរេចចិត្តវិនិយោគលើវិស័យចិញ្ចឹមសត្វដូចគ្នា។ ប្រសិនបើលោកមានកំហុសឆ្គងណាមួយសូមឯកឧត្តម​ មេត្តាជួយណែនាំ ព្រោះលោកខាតបង់ច្រើនណាស់ទាំងថវិការ កំលាំងកាយ កំលាំងចិត្ត វេលា និងប៉ះពាល់ដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេសផងដែរ។ ដូច្នេះលោកស្នើសុំការអនុញ្ញាតពីឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាផ្តល់ឱកាសស្របច្បាប់ពេញលេញដើម្បីអោយលោកបានអភិវឌ្ឍន៍វិស័យកសិកម្មនៅតំបន់នោះដោយក្តីអនុគ្រោះផង។
Previous Post Next Post