គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរស័ព្

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរស័ព្

កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លឹម សុខ ភេទ ប្រុស អាយុ៦៣ឆ្នាំ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ ស៊ឹម មេសា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ ​(មានផ្ទុកសារធាតុញៀន)។ ២-ឈ្មោះ ស៊្រី លាងវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៥៣ ផ្លូវលេខ១៣៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករយាមម៉ូតូ (មានផ្ទុកសារធាតុញៀន)។ ហេតុការណ៍៖ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨:៥៥នាទី នៅកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ម៉ាកវីវ៉ា ពណ៌ខ្មៅ ហើយដកទូរស័ព្ទមកកាន់និយាយ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូម៉ាក និច ពណ៌សលាយក្រហម មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ។ ក្រោយពីឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានហើយ ជនសង្ស័យទាំង០២នាក់ បានបើកម៉ូតូគេចខ្លួនទៅបុកជាមួយម៉ូតូអ្នកដំណើរតាមផ្លូវបណ្ដាលឲ្យដួលម៉ូតូ ហើយក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនយកទៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនៅ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក និច ពណ៌ សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១HN-១៤២៨, មួកការពារសុវត្តភាព ពណ៌ ស ចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ ស៊ឹម មេសា, ទូរស័ព្ទដៃ ម៉ាក អូប៉ូ ពណ៌ ខៀវ របស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះវិញតាមការស្នើសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
Previous Post Next Post