ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ទល់មុខគ្នាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥)ចេញផ្សាយ ថ្ងៃទី
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ទល់មុខគ្នាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា។
ជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជាមួយឯកឧត្តម សួស យ៉ារ៉ា បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភាជាច្រើនរូបទៀត។